ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងឆ្នាំ២០១៩គឺជាឆ្នាំ Dark Mode ព្រោះថាមានក្រុមហ៊ុនជាច្រើនបានចាប់ផ្ដើមកែសម្រួលកម្មវិធីរបស់ពួកគេដើម្បីអាចប្រើជាលក្ខណៈ Dark Mode បានមានដូចជាកម្មវិធី Telegram, Line, WhatsApp ហើយជាពិសេសគឺប្រព័ន្ធប្រតិបត្តិការ iOS13 នោះតែម្ដង។
នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានឲ្យដឹងបន្ថែមថាDark Mode គឺជាមុខងារដែលធ្វើឱ្យផ្ទៃ អេក្រង់ មានភាពងងឹត ជាងមុនដែលនេះ អាចផ្ដល់សារៈប្រយោជន៍ យ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្ត ប្រើទូរសព្ទ ពេលយប់ឬនៅទីងងឹត ពិសេសអ្នកមានបញ្ហាភ្នែក ជាមួយពន្លឺ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ខ្លះវិញគិតថា Dark Mode ពុំមានអ្វីល្អសម្រាប់ពួកគេទេ ហើយគេចូលចិត្តប្រើ Light Mode ជាង។ បន្ទាប់ពីបានដាក់ឱ្យប្រើសាកល្បង Dark Mode អស់ជាច្រើនសប្ដាហ៍ មកហើយនោះ ក្រុមហ៊ុន Google បានប្រកាសថានឹងដាក់ចេញឱ្យ ប្រើមុខងារចាប់ផ្ដើម ពីថ្ងៃស្អែកទៅ តាមរយៈតំបន់ សម្រាប់ប្រព័ន្ធប្រតិបត្តិការទាំងពីរ iOS និង Android។
ដូច្នេះលោកអ្នក អាចត្រូវរង់ចាំបន្តិច ដើម្បីអាចធ្វើបច្ចុប្បន្នភាព ប្រើមុខងារនេះ។ ប្រសិនបើលោកអ្នក ចង់ប្រើមុខងារនេះ ហើយបានបើកមុខងារ Dark Mode នៅក្នុង Settings របស់ iOS13 ហើយនោះ លោកអ្នកគ្រាន់តែ ធ្វើបច្ចុប្បន្នភាព កម្មវិធីនេះនៅពេល ក្រុមហ៊ុន Google ដាក់ឱ្យប្រើប្រាស់ ជាការស្រេច៕