ភ្នំពេញ៖ សត្វត្មាតនិងពួកសត្វស្លាប ផ្សេងៗទៀត កំពុងរស់នៅ តំនប់ព្រៃអភិរក្ស ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានអង្គការជីវិត សត្វស្លាបអន្តរជាតិ ប្រចាំនៅស្រុកនេះ ចំណាយថវិកាជាង ១០០០ដុល្លារ ទិញចំណីអាហារ បន្ថែមឱ្យស៊ី ក្នុងមួយខែ៣ដង ជាពិសេសនៅក្នុងរដូវ ដែលវាកំពុងពងកូននេះ។នេះបើយោងតាម ហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ក្នុងសកម្មភាពផ្តល់ចំណីសត្វ នៅថ្ងៃទី១៩ និងទី២០ ធ្នូនេះលោកអ៊ាង សំណាង ប្រធានក្រុមអភិរក្សធនធាន ជីវចំរុះ នៃអង្គការជីវិតសត្វស្លាប់អន្តរជាតិ ប្រចាំនៅស្រុកសៀមប៉ាង បានបញ្ចាក់ថា៖ នៅក្រុមអភិរក្សបានផ្តល់អាហារបន្ថែម ឱ្យសត្វត្មាតនិងសត្វស្លាប ផ្សេងៗទៀតក្នុងមួយខែ៣ដង ជាប្រចាំដើម្បីយើងអភិរក្ស ពពួកសត្វដ៍កម្រ ទាំងនេះឱ្យនៅគង្គវង្ស នឹងរក្សារវាឱ្យនៅក្នុងព្រៃទឹកដី យើងកុំឱ្យវាទៅរស់នៅ ព្រៃប្រទេសឡាវព្រោះខ្លាចត្រូវគេសម្លាប់វា។
លោកបន្ថែមថា៖បច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាតនិងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី៩០ក្បាល់ទៅ១២០ក្បាលតែប៉ុណ្នោះ ក្នុងនោះមាន៖
សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃ ដែលមានរស់នៅតំបន់ព្រៃអភិរក្សនេះ។
លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបញ្ចាក់ថា ការអភិរក្ស សត្វស្លាបនេះបងប្អូន ប្រជាពលរដ្ឋ យើងបានភ្ញាក់រលឹក ចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថា ពពួកសត្វទាំងនេះ វាអាចបំរើឱ្យវិស័យទេសចរណ៍ ដោយសារភ្ញៀវទេសចរ មកលេងចង់មើល សត្វត្មាតទាំងនេះ។
លោកបន្តថា ប្រជាពលរដ្ឋ នៅឃុំព្រែកមាស និងឃុំថ្មកែវ ជិតតំបន់អភិរក្ស បានងាកមកធ្វើស្រូវ ត្រយ៉ងយក្សគ្រប់ៗគ្នា ព្រោះនៅពេលបាលផលក្រុមអភិរក្ស សត្វត្មាត ធ្វើការប្រមូលទិញ ក្នុងតំលៃខ្ពស់ ដែលជាយន្តការមួយជំរុញឱ្យ ប្រជាពលរដ្ឋ យើងបញ្ឈប់ការចូលព្រៃ បរបាញ់សត្វ នឹងពឹងផ្អែកលើផលអនុផលព្រៃឈើ។
សូមរំលឹកថា នៅថ្ងៃទី១៩និងទី២០ធ្នូនេះក្រុមអភិរក្សសត្វស្លាប និងធ្វើបរិមាណចំនួនសត្វ ដែលរស់នៅតាមរយៈ ការផ្តល់អាហារក្នុង ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមខេត្តដែលមានសត្វត្មាត រស់នៅដូចជាខេត្តក្រចេះ -មណ្ឌលគីរី -រតនគីរី-ព្រះវិហារ និងខេត្តស្ទឹងត្រែងដែលមានសត្វត្មាតរស់នៅច្រើនជាងគេ។
សូមបញ្ជាក់ ការផ្តល់ចំណីក្នុងមួយខែ៣ដង ជាប្រចាំនេះ គឺអង្គការជីវិតសត្វស្លាបអន្តរជាតិបាន ទិញគោឬក្របី ដែលត្រូវចំណាយថវិកាជាង១០០០ដុល្លារជារៀងរាល់ខែ ដើម្បីបង្គ្រប់បន្ថែមទៅលើ អាហារព្រៃ ព្រោះនៅរដូវនេះជារដូវវាបន្តពូជនិងពងកូន៕