ទូតអាមេរិក ថ្វាយព្រះសព្ទសាធុការពរ ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម

0

ភ្នំពេញ៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែឧសភានេះ បានថ្វាយព្រះសព្ទសាធុការពរ ដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល ៦៨ព្រះវស្សា ។

យោងតាមហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរថា «ក្នុងឱកាសនៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត តាងនាមឲ្យបុគ្គលិក ស្ថានទូតអាមេរិកទាំងអស់ សូមថ្វាយព្រះសព្ទសាធុការពរ សូមព្រះអង្គ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ និង សេចក្តីសុខក្សេមក្សាន្ត។ រីករាយព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម អង្គព្រះមហាក្សត្រ» ៕