ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែឆ្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៣៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥៨នាក់ (ស្រី៥នាក់) ។
របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន(Ice) = ១៤៤៥,៧៩ក្រាម និង២៦កញ្ចប់តូច -មេតំហ្វេតាមីន(Wy) = ០,៦៤ក្រាម ។
ប្រភេទបទល្មើស៖ ជួញដូរ ២០ករណី ឃាត់ ៣៦នាក់ (ស្រី ៣នាក់) ប្រើប្រាស់ ១៣ករណី ឃាត់ ២២នាក់ (ស្រី ២នាក់) ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ: ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ៣,៤៥ក្រាម ។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់ ចាប់យកIce ៣,៥៨ក្រាម ។ ៣/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១ នាក់ ចាប់យកIce ១៣៧៦,៤៧ក្រាម និងWy ០,៦៤ក្រាម ។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច ។ ៥/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៧២ក្រាម ។ ៦/កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩៥ក្រាម ។ ៧/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច ។ ៨/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច ។ ៩/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣០ក្រាម ។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១៥កញ្ចប់តូច ។
-កងរាជអាវុធហត្ថ: ១អង្គភាព៖ ១/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ១០នាក់ ចាប់យកIce ៥៩,៣២ក្រាម ៕