ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានបង្ក្រាប ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ចំនួន ២៩ករណី ឃាត់ ៧២នាក់ (ស្រី៩នាក់)។
វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន(Ice) = ៦៣៤,៩៣ក្រាម និង៦០កញ្ចប់តូច, -មេតំហ្វេតាមីន(Wy) = ១២,១៥ក្រាម, -អ៊ិចស្តាស៊ី = ២,៨៧ក្រាម និង១គ្រាប់។
ក្នុងនោះពាក់ព័ណ្ធបទល្មើស៖ ជួញដូរ ២៧ករណី ឃាត់ ៥៣នាក់ (ស្រី ៩នាក់), ប្រើប្រាស់ ១១ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។
ក្នុងនោះពាក់ព័ណ្ធប្រភេទបទល្មើស៖ ជួញដូរ ២២ករណី ឃាត់ ៣៨នាក់ (ស្រី ៦នាក់), ប្រើប្រាស់ ៧ករណី ឃាត់ ១២នាក់ (ស្រី ០នាក់)។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ: ៩អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៧នាក់ ចាប់យកIce ៤៩៥,៨៧ក្រាម និងអ៊ិចស្តាស៊ី ២,៨៧ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ២៨,៥៦ក្រាម Wy ១២,១៥ក្រាម និងអ៊ិចស្តាស៊ី ១គ្រាប់។ ៣/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១០២,៩៩ក្រាម។ ៤/កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៥/កំពត៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៧៨ក្រាម។ ៦/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៧/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៤៧ក្រាម។ ៨/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៣ក្រាម។ ៩/រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៦នាក់ ចាប់យកIce ១៧កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៤អង្គភាព៖ ១/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម។ ២/ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ២,៩៩ក្រាម។ ៣/ តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១៣នាក់ ចាប់យកIce ២,០៣ក្រាម។ ៤/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៤៣កញ្ចប់តូច ៕