Home សង្គម ប្រមុខការពារជាតិ៖ក្រុមស្នេហាជាតិក្លែងក្លាយ តែងតែរត់ចោល ប្រជាជនក្នុងគ្រាមានអាសន្ន

ប្រមុខការពារជាតិ៖ក្រុមស្នេហាជាតិក្លែងក្លាយ តែងតែរត់ចោល ប្រជាជនក្នុងគ្រាមានអាសន្ន

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ក្នុងមានគ្រាសន្តិភាព មានជនមួយក្តាប់តូច បានតាំងខ្លួនជាអ្នកស្នេហាជាតិ តែពេលជាតិ មានអាសន្នបែរជាគ្មានវត្តមានពួកគេទៅវិញ។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងគ្រាសន្តិភាព មានជនមួយក្តាប់តូច បានតាំងខ្លួនជាអ្នកស្នេហាជាតិ ចង់មកសង្គ្រោះប្រទេស។ តែពេលជាតិមានអាសន្នដោយការគំរាមកំហែងពីមេរោគCOVID-19 ដូចជាមិនឃើញវត្តមាន របស់ក្រុមមួយក្តាប់តូច នោះឡើយ។

សម្ដេចសង្កត់ធ្ងន់ថា «ពួកគេ តែងតែរត់ចោលជាតិនិងប្រជាជនក្នុងគ្រាលំបាកវេទនា ទៅសម្ងំយកសុខតែរៀងខ្លួន ដូចពាក្យចាស់ពោលថាឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន»

Previous articleថ្ងៃ២ ឧសភា ពុំមានអ្នកជាសះស្បេីយ ពីជំងឺកូវីដ១៩ ហេីយក៏ពុំមានអ្នកឆ្លងថ្មីដែរ
Next articleអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទទួលមរណៈភាព