ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក៏ដូចជាលើកទឹកចិត្ត កុំឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ចំពោះការរីករាលដាល ជំងឺកូវីដ១៩នោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីគ្រោះភ័យនៃមេរោគ COVID-19 ដោយជោគជ័យ ។
សម្ដេចពិជ័យសេនា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២ ឧសភានេះថា «ទោះជាត្រូវប្រឈម នឹងការលំបាករាប់មិនអស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឱ្យរួចផុតពីគ្រោះភ័យនៃមេរោគ COVID-19 ដោយជោគជ័យ» ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២ ឧសភានេះ មានអ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ សរុបកើនដល់ ១២០នាក់ ខណៈអ្នកកំពុងព្យាបាលបន្តនៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ (រាប់ទាំងអ្នកជាសះស្បើយ និងអ្នកកំពុងព្យាបាលសរុបមាន ១២២នាក់) ៕