ថ្ងៃ៣០ មេសា បង្ក្រាបបទល្មេីសគ្រឿងញៀន ៤៧ករណី ឃាត់ខ្លួន​ជនសង្ស័យ ៨៩ស​​នាក់​​

0

ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃ​ទី​៣០ ខែមេសា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​បាន​បង្ក្រាប​ ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​ចំនួន​ ៤៧ករណី​ ឃាត់​៨៩​នាក់​ (​ស្រី​ ៤​នាក់​)​។​

​វត្ថុ​តាង​ចាប់​យក​សរុប​៖​-មេតំហ្វេតាមីន(Ice) = ១៣២,៧៦ក្រាម និង២៥កញ្ចប់តូច ។ -កេតាមីន = ១៨៣,១៧ក្រាម ។ -អុិចស្តាសុី = ៣៦,៨៦ក្រាម ។ -នីមេតាហ្សេប៉ាម = ៦,៣០ក្រាម ។ -កញ្ឆា = ១៥៤,៨៩ក្រាម ។

ប្រភេទបទល្មើស៖ +ជួញដូរ ២៤ករណី ឃាត់ ៤០នាក់(ស្រី ៣នាក់) ។ +ប្រើប្រាស់ ២០ករណី ឃាត់ ៤៩នាក់(ស្រី ។ ១នាក់) ។

​•លទ្ធផល​ខាងលើ​ ១៤២អង្គភាព​ បាន​ចូលរួម​បង្ក្រាប​៖​

-នគរបាល : ៩អង្គភាព ៖​ ១ / មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៨នាក់ ចាប់យកIce ៩៣,៦៩ក្រាម កេតាមីន ១៨៣,១៧ក្រាម អុិចស្តាសុី ៣៦,៨៦ក្រាម នីមេតាហ្សេប៉ាម ៦,៣០ក្រាមនិងកញ្ឆា ១៥៤,៨៩ក្រាម ។ ២ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់ ចាប់យកIce ៨,១៣ក្រាម ។ ៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២,០៣ក្រាម ។ ៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,០ក្រាម ។ ៥ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៥ក្រាម ។ ៦ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១០ក្រាម ។ ៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៩នាក់ ចាប់យកIce ០,៧០ក្រាម ។ ៨ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ២៣,៦៦ក្រាម ។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ២២កញ្ចប់តូច ។

-កងរាជអាវុធហត្ថ ៖ ៣អង្គភាព ១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣កញ្ចប់តូច ។ ២ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។ ៣ / ភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ៕