ប្រយ័ត្នបាតុភូតរន្ទះនិងខ្យល់កន្រ្តាក់! សីតុណ្ហភាពធ្លាក់ចុះ នឹងមានភ្លៀងធ្លាក់ នៅតំបន់ មួយចំនួន

0

ភ្នំពេញ៖ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា សីតុណ្ហភាពនៅកម្ពុជា នឹងធ្លាក់ចុះមកនៅកម្រិតអប្បបរមា ពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ។

ក្រសួងធនធានទឹ​ក និងឧតុនិយម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្ថានភាពធាតុអាកាស បានឲ្យដឹងទៀតថា នៅរយៈពេលនៃការព្យាករណ៍នេះ ក៏មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅតាមបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០១ ខែឧសភា៕