ដំណឹងល្អ! អ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនដល់ ១១៩នាក់ ខណៈកំពុងសម្រាក ព្យាបាលបន្តនៅសល់តែ ៣នាក់

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នាថ្ងៃទី២៧ មេសានេះថា គិតត្រឹមថ្ងៃ២៦ មេសា កម្ពុជា បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត សរុបកើន ១១៩នាក់ ខណៈកំពុងបន្តសម្រាកព្យាបាលនៅសល់តែ ៣នាក់ប៉ុណ្ណោះ ជាពិសេសគ្មានអ្នកឆ្លងថ្មីឡើយ ។