ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើរសារ អរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយជាច្រើន រួមទាំងផ្នែកវិជ្ជសាស្រ្ត និងសម្ភារៈ ឧបករណ៍ការពារ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដល់កម្ពុជា។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ថា “អរគុណមិត្តចិនជាអនេក ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។”
សម្ដេចបន្តថា “ក្រៅអំពីជំនួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ អរគុណមិត្តចិនជាអនេក”។
សម្ដេចតេជោ បញ្ជាក់បន្ថែមថា “ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។”
ក្នុងនាមប្រជាជនកម្ពុជា សម្ដេច បានអរគុណមិត្តចិន និងជឿជាក់ថាចំណងមិត្តភាព នៃប្រទេសទាំងពីរកាន់តែល្អរឹងមាំ ដូចដែកថែប៕
សូមរំលឹកថា កាលពីថ្ងៃទី២៣ មីនារដ្ឋាភិបាលចិន បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិន បានបញ្ជូនចេញ ទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។ ចំណែកនៅថ្ងៃទី២៤ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះ ប្រជាជនចិនចំនួន ៤រូប ក៏បានមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ។
ដោយឡែក តាមរយៈ ក្រសួងការពារជាតិប្រទេសចិន កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២ តោន ដែលជាជំនួយ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា ។ជាថ្មីម្ដងទៀត ព្រឹកថ្ងៃទី២៥ ខែមេសា នេះ ក្រសួងការពារជាតិប្រទេសចិន ក៏បានប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា ៕