កងទ័ពចិន ផ្ដល់សម្ភារៈបរិក្ខាពេទ្យ សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ដល់កងទ័ពកម្ពុជាជាលើកទី២

0

ភ្នំពេញ៖ ក្រសួងការពារប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារៈបរិក្ខាពេទ្យ សម្រាប់ទប់ស្កាត់ជំងឺកូវីដ១៩ ដល់កងទ័ពកម្ពុជាជាលើកទី២ ។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស។

សូមរំលឹកថា កងទ័ពចិនបានប្រគល់ សម្ភារៈសម្រាប់ការពារ ទប់ស្កាត់វីរុស កូវីដ១៩ លើកទី១ ដល់ក្រសួងការពារជាតិកម្ពុជា ប្រមាណជាង ២តោនក្នុងនោះ រដ្ឋាភិបាលចិនបានបញ្ជួន ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ១៩ចំនួន ៧រូប រួមជាមួយឧបករណ៍ សម្ភារពេទ្យមួយចំនួនទៀត ដល់កម្ពុជាផងដែរ ៕