ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៩នាក់ (ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៩នាក់ មានជួញដូរ២២ករណី ឃាត់៥៣នាក់ (ស្រី៧នាក់) ប្រើប្រាស់៣ករណី ឃាត់៦នាក់ (ស្រី០នាក់) ។
វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន(Ice) = ២៥៤,៥២ក្រាម និង២២កញ្ចប់តូច។
+លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៖
-នគរបាលជាតិ: ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៧ករណី ឃាត់ ១៩នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩០,៥២ក្រាម។ ២/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១៤,៥៣ក្រាម។ ៣/កំពង់ចាម៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៤/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,០ក្រាម។ ៥/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៩កញ្ចប់តូច។ ៧/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣១ក្រាម។ ៨/ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។ ៩/ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ១១កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៤អង្គភាព៖ ១/កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៦៥ក្រាម។ ២/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៦២,៥៥ក្រាម។ ៣/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៤,៧៥ក្រាម។ ៤/តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦៦,២១ក្រាម ៕