ថ្ងៃ២៣ មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ៤០ករណី ឃាត់ខ្លួនជនសង្ស័យ ៨៧នាក់​ 

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន ៨៧នាក់​ (​ស្រី៥នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន ៤០ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី២៣ ខែមេសា​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៨៧នាក់ មានជួញដូរ ២៥ករណី​ ឃាត់៥៩នាក់ (​ស្រី ៣នាក់​)​  ប្រើប្រាស់ ១៥ករណី​ ឃាត់ ២៨នាក់ ​(​ស្រី ២នាក់​)​ ។​ ​

វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ២០៩,៥៣ក្រាម និង១៤កញ្ចប់តូច, -មេតំហ្វេតាមីន(Wy) = ០,៣០ក្រាម។

+លទ្ធផលខាងលើ ១៥អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាល: ១២អង្គភាព៖ ១/មន្ទីរ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ២៥,៣៦ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥,៩៤ក្រាម។ ៣/បាត់ដំបង៖ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២,៨៦ក្រាម។ ៥/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៣១,៤១ក្រាម។ ៦/កំពត៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៥៤,៧៥ក្រាម។ ៧/កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ៦៦,៦៦ក្រាម។ ៨/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៩/សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។ ១០/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៨ក្រាម។ ១១/ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ១២/រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១៤កញ្ចប់តូច។

-កងរាជអាវុធហត្ថ: ៦អង្គភាព៖ ១/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០២ក្រាម។ ២/កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩៧,១២ក្រាម និងWy ០,៣០ក្រាម។ ៣/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៨៥ក្រាម។ ៤/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៧,៤៥ក្រាម។ ៥/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៧,៧២ក្រាម។ ៦/រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ១៦,៥៩ក្រាម ៕