ភ្នំពេញ៖ ជនសង្ស័យចំនួន ៨១នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៧ករណីទូទាំងប្រទេសនៅថ្ងៃទី២១ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៨១នាក់ ៖ ជួញដូរ២១ករណី ឃាត់៤៧នាក់ (ស្រី២នាក់) ប្រើប្រាស់១៥ករណី ឃាត់៣២នាក់ (ស្រីម្នាក់) ។
វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) = ៧៨,២៥ក្រាម និង៦កញ្ចប់តូច-កញ្ឆា = ១១៥ដើម។
+លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ: ១១អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ ចាប់យកIce ៥,០៧ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៧,៤៥ក្រាម។ ៣/បាត់ដំបង៖ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់។ ៤/កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៥/កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១,៦៣ក្រាម។ ៦/កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ដាំដុះ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១២ក្រាម និងកញ្ឆា ១១៥ដើម។ ៧/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៤,១៦ក្រាម។ ៨/រតនៈគីរី៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,៥៤ក្រាម។ ៩/ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ១០/ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦៨ក្រាម។ ១១/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់ ចាប់យកIce ៦កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ២អង្គភាព៖ ១/ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៧,៦៦ក្រាម។ ២/តាកែវ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៩៤ក្រាម ៕