ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅតាមបណ្ដាប្រទេសនានា ត្រូវទាំសុខភាព និង អនាម័យឲ្យបានល្អ ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។
សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី២០ មេសានេះថា “សូមក្មួយៗ សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម បណ្តាប្រទេសនានា ថែទាំសុខភាព អនាម័យឲ្យបានល្អ និងរក្សាគម្លាតសង្គម (Social Distancing) ព្រមទាំងអនុវត្តនូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួន ក្នុងគ្រាដែលមានការ រីករាលដាលនៃមេរោគ COVID-19” ៕