ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កិច្ចចរចារព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន ដំណាក់កាលទី២ ត្រូវបានរៀបចំឡើងក្រោម ទម្រង់វីឌីអូចម្ងាយ ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការ គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ, កិច្ចសហប្រតិបត្តិការវិនិយោគ, កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសេដ្ឋកិច្ច, ពាណិជ្ជកម្មអេឡិចត្រូនិច និងបញ្ហាច្បាប់មួយចំនួន ដោយផ្អែកលើខ្លឹមសារ កុងសុងស៊ី ដែលបានសម្រេច យ៉ាងទូលំទូលាយ ហើយក៏ទទួលបានវិវឌ្ឍនចម្បង លើវិស័យជំនួញទំនិញ, បទបញ្ញត្តិទីកន្លែងផលិត, ភាពសម្របសម្រួលងាយស្រួល សម្រាប់នីតិវិធី គយនិងពាណិជ្ជកម្ម, ឧបសគ្គបច្ចេកទេស ចំពោះពាណិជ្ជកម្ម, វិធានការសុខាភិបាល និងរុក្ខអនាម័យ, សេវាកម្មពាណិជ្ជកម្ម, តម្លាភាព និងវិស័យផ្សេងទៀត ដែលពាក់ព័ន្ធជាមួយនឹងច្បាប់ ។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។
ភាគីទាំងពីរក៏បាន ណាត់ពេលវេលា នឹងជំរុញកិច្ចចរចារនេះ ឲ្យបានឆាប់រហ័សក្រោមទម្រង់ រូបភាពទាំងឡាយ ក្នុងនោះក៏បញ្ចូលទាំងទម្រង់ ប្រជុំវីឌីអូផងដែរ ដើម្បីរួមគ្នាចាត់វិធានការជាក់ស្តែង ក្នុងការជំរុញពាណិជ្ជកម្មសេរី, លំនឹងនៃសេដ្ឋកិច្ចតំបន់, ការការពារសង្វាក់ផលិតកម្ម លើសកលលោក និងព្រមទាំងការរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19 ។
ការពិភាក្សាចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា ជាគំនិតផ្តួចផ្តើម ជាក់ស្ដែងដ៏ចម្បង នៃកុងសុងស៊ី របស់ថ្នាក់ដឹកនាំ ទាំងពីរប្រទេស វាមានសារសំខាន់ណាស់ ក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មទាំងពីរ ប្រទេសឲ្យកាន់តែស៊ីជម្រៅ អភិវឌ្ឍន៍ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ និងជួយជំរុញកិច្ចកសាង សហគមន៍ ជោគវាសនារួមរវាងចិន និងកម្ពុជា៕