ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងតែសកម្មក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យាពេលរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ។
នេះបើយោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំ នៅថ្ងៃទី៨ មេសានេះ បានឲ្យដឹងថា កាលបរិច្ឆេទ នៃសម័យប្រឡង ក្រសួងនឹងជម្រាបជូននៅពេលក្រោយ ។

