ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៣នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣០ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៧នាក់ និងប្រើប្រាស់ ២៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែមេសា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២១,៣៣ក្រាម និង១០កញ្ចប់តូច, កេតាមីន=០,៧៤ក្រាម និងអ៊ិចស្តាស៊ី =៥,១៥ក្រាម ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
+នគរបាល : ៩អង្គភាព
១/មន្ទីរ៖ ជួញដូរ ៨ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៩នាក់ ចាប់យកIce ១៧,៨៧ក្រាម កេតាមីន ០,៧៤ក្រាម និងអ៊ិចស្តាស៊ី ៥,១៥ក្រាម។
២/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ១,៧៣ក្រាម។
៣/កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៣ក្រាម។
៤/ក្រចេះ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច។
៥/មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥កញ្ចប់តូច។
៦/ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
៧/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៨/ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។
៩/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤កញ្ចប់តូច។
+កងរាជអាវុធហត្ថ : ២អង្គភាព
១/ក្រចេះ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៧២ក្រាម។
២/ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧៨ក្រាម ៕