ភ្នំពេញ៖សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួនប្រមាណជា ២៣០ ៩៤៨ តោន ដែលមានកំណើននាំចេញ ជាង៣៥% ក្នុងនោះទិសដៅនាំចេញមានទៅកាន់ ប្រទេសចិន ៤៤% ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០ ០៤០ តោន ប្រទេសនៅក្នុងអាស៊ាន ជាង ១២% ស្មើនឹង ២៨ ៧៩៩ តោន ហើយនិងនៅតាមបណ្តាប្រទេសផ្សេងទៀតបាននាំចេញ ជិត១៤% ស្មើនឹង ៣០ ៧៦៤ តោន។
យោងតាមរបាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជា របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងត្រីមាសទីមួយ និងខែមីនា ឆ្នាំ២០២០
ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ នេះមានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើនជិត ១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថា មានកំណើននាំចេញរហូតដល់ ៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨ ៣៣៥ តោនតែប៉ុណ្ណោះ៕

