ភ្នំពេញ៖ ជនសង្ស័យចំនួន ២៥នាក់ (ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ២៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៤នាក់ និងប្រើប្រាស់ ១១នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមីនា រួមមាន ៖ មេតំ-មេតំហ្វេតាមីន(Ice) = ៨,១៩ក្រាម និង៣៦កញ្ចប់តូច។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាល: ៧អង្គភាព
១/កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,១០ក្រាម។
២/កណ្ដាល៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៥ក្រាម។
៣/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៦១ក្រាម។
៥/ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៩ក្រាម។
៦/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់។
៧/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣៥កញ្ចប់តូច។
+កងរាជអាវុធហត្ថ: ៣អង្គភាព
១/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។
២/ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ០,៥៥ក្រាម។
៣/ប៉ៃលិន៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៩ក្រាម។