ដោយសារតែ មានវ័យចំណាស់ ទេីបត្រូវផ្លាស់ប្ដូររដ្ឋមន្រ្តីមួយចំនួនចេញ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ឲ្យដឹងថា រដ្ឋមន្រ្តីមួយចំនួន ដែលត្រូវបានផ្លាស់ប្ដូរចេញនេះ គឺដោយសារពួកគាត់មានវ័យចំណាស់ជាពិសេសក្នុងដំណាក់កាលកែទម្រង់ រដ្ឋាភិបាលត្រូវការតែមន្រ្តីមានភាពរហ័សរហួន និងមានគំនិតច្នៃប្រឌិតប៉ុណ្ណោះ ។ នេះបេីតាមការបញ្ជាក់ របស់សម្ដេចតេជោ ក្នុងសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី៣០ មីនានេះ ។

នៅព្រឹកថ្ងៃទី៣០ មីនានេះ រដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួលសមាសភាព នៃរាជរដ្ឋាភិបាលដូចជា៖

-តែងតាំងទេសរដ្ឋមន្ត្រី៖១លោក ចម ប្រសិទ្ធជាទេសរដ្ឋមន្ត្រី ២. លោក ហ៊ឹម ឆែម ជាទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ៣. លោក អង្គ វឌ្ឍានា ជាទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកម្មពិសេស៤. លោក ត្រាំង អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ៥. លោក ពេជ្រប៊ុន ធិនជាទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស ។

-កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី៖១. លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ ៤. ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មតា និងសាសនា ៥. លោកព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ ៕