Home សង្គម ទណ្ឌិត១៥៥នាក់ ត្រូវបានក្រសួងយុត្តិធម៌ ទួលថ្វាយសំណើរ ទៅព្រះមហាក្សត្រ សុំប្រោសព្រះរាជទាន អនុគ្រោះទោសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

ទណ្ឌិត១៥៥នាក់ ត្រូវបានក្រសួងយុត្តិធម៌ ទួលថ្វាយសំណើរ ទៅព្រះមហាក្សត្រ សុំប្រោសព្រះរាជទាន អនុគ្រោះទោសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ

0

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថាក្រសួង បានសម្រេចទួលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាន អនុគ្រោះទោស ដល់ទណ្ឌិតសរុប ១៥៥ នាក់។

លោក គឹម សន្តិភាព បានសរសេរក្នុងបណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម នៅថ្ងៃទី២៧ មីនានេះថា ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីរស្នើសុំ បន្ថូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២០ ខាងមុខនេះ លើសំណើរសុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) ជាលទ្ធផលអង្គប្រជុំ បានសម្រេចធ្វើសំណើរ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចទូលថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ១៥៥ នាក់ ( ស្រី ១៨ នាក់) ដែលក្នុងនោះ៖

~បន្ថយទោស៦ ខែ ចំនួន ៤៥ នាក់ (ស្រី ១០នាក់)
~បន្ថយទោស៩ ខែ ចំនួន ៣៥ នាក់ (ស្រី ០១ នាក់)
~បន្ថយទោស១២ខែ ចំនួន ៤៨ នាក់ (ស្រី ០៤ នាក់)
~លើកលែងទោស ចំនួន ២៧ នាក់ ( ស្រី ០៣ នាក់ )៕

Previous articleក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ គ្រប់គ្រងពលរដ្ឋខ្មែរ ដែលវិលត្រលប់មក ពីប្រទេសថៃ
Next articleក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្លាស់ប្ដូរកាលបរិច្ឆេទ នៃលទ្ធផល រុករក វីរុសកូវីដ១៩