ភ្នំពេញ៖ ក្រោយបុគ្គលម្នាក់ប្រមាថប្រមុខថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខ្មែរធម្មតាទូទាំងប្រទេសនោះ ឧកញ៉ា ហ៊ុន ជា បានលើកឡើងថាវាហាក់ដូចជាមិនយុត្តិធម៌សំរាប់ចំប៉ីខ្មៅ។
បន្ថែមពីលើនេះ ឧកញ៉ា ហ៊ុន ជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះបុគ្គលរូបនេះនិងស្នើឲ្យសមត្ថកិច្ចចាប់បញ្ជូនជននេះទៅដាក់ពន្ធនាគារទៀតផង។
ឧកញ៉ា ហ៊ុន ជាបានសរសេរលើសារទាំងស្រុងលើគេហទំព័រហ្វេសប៊ុកថា វាហាក់ដូចជាមិនយុត្តិធម៌សំរាប់ចំប៉ីខ្មៅ!!!មែនទេបងប្អូន????មានបងប្អូនជាច្រើនបាន ខមិន និងឆាតផ្ទាល់មកកាន់រូបខ្ញុំបាទ ព្រមទាំងរៀបរាប់ពីការខឹងសម្បារទៅលើទង្វើរបស់បុគ្គល ឈ្មោះ នី ណាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកផេក IMan-KH ដែលប្រមាថមើលងាយ តាំងពីប្រមុខថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋធម្មតា។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូប សូមថ្កាល់ទោសយ៉ាងខ្លាំងចំពោះបុគ្គលរូបនេះ។ហើយក្នុងនោះផងដែរ ខ្ញុំក៏សុំស្នើសូមអោយសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការក្ដៅលើបុគ្គលម្នាក់នេះ អោយខានតែបាន និងអោយបុគ្គលម្នាក់នេះ ធ្វើការសុំទោសជាសាធារណៈ ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់។
មិនគួរអោយបុគ្គលបែបនេះ អាចមានសេរីភាពប្រមាថលើប្រជាជាតិខ្មែរបែបនេះទេ….:rage:បើតាមព័ត៌មានដែលខ្ញុំទទួលបាន គឺបុគ្គលនេះ ស្នាក់នៅភ្នំពេញ….។
ដូច្នេះសូមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានចំណាត់ការលើបុគ្គលនេះ ដោយពុំមានការលើកលែងអោយសោះ ។
ដោយក្ដីគោរពស្រលាញ់ ពីខ្ញុំ ហ៊ុន ជា ។សំរាប់ខ្ញុំគឺគាំទ្រ បញ្ជូនជននេះចូលគុក!!!ចុះបងប្អូនវិញ?…..គិតយ៉ាងណា សូមបងប្អូនខមិនម្នាក់មួយមក!!! ។
ដោយឡែកលោកលោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅព្រឹកមិញថា« ការសុំទោសគឺធ្វើបានតែកំហុសណា ដែលមានលក្ខណៈស្រាលនិងទម្ងន់កំហុសមិនស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌតែប៉ុណ្ណោះ ប៉ុន្តែលោកបានសាងនូវកំហុសធ្ងន់ធ្ងរណាស់សម្រាប់ជនជាតិខ្មែរទូទាំងនគរ ដូច្នេះសូមសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យលោក ចំប៉ីខ្មៅ (យិន ហេង) ស្រែកអយុត្តិធម៌ចំពោះខ្លួនគាត់។ ២៦/០៣/២០២០ ៕»