ភ្នំពេញ៖ លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោកបានបង្ហាញអារម្មណ៍សង្វេគជាពន់ពេកក្រោយសង្កេតឃើញពលករ កម្មករ អាជីវក ខ្មែរនៅប្រទេសថៃសម្រុកចូលកម្ពុជាវិញខណៈដែលប្រទេសថៃកំពុងផ្ទុះជំងឺ covid19 យ៉ាងខ្លាំង រហូតឈានដល់ការបិទច្រកព្រំដែនមួយចំនួននៅកម្ពុជា។
តាមរយៈហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២មីនានេះ លោក វីល្លាមសូមអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រឡប់មកមាតុប្រទេសវិញ មេត្តាពាក់ម៉ាស់ឬក្រម៉ា ហេីយរក្សាអនាម័យ ជាពិសេសត្រូវតាមដាន ស្ថានភាពសុខភាពរបស់ខ្លួន ប្រសិនជាមានអាការៈគួរអោយសង្ស័យសូមប្រញាប់ទំនាក់ទំនងទៅមន្ទីសុខភាព មន្ទីពេទ្យខេត្តក្រុង ដែលនៅជិតខ្លួន។ព្រោះបងប្អូនយេីងខ្លះ បានចេញពីប្រទេសថៃ នៅតំបន់ខ្លះមានផ្ទុះ នៅវីរុសកូវីតនេះ។ ដូចនេះការប្រុងប្រយ័ត្ន ទប់ស្កាត់ជាមុន ជាការល្អបំផុត ជាពិសេសប្រសិន ជាអាចសុំរក្សា ការនៅដាច់ដោយឡែក គឺកាន់តែល្អ។ពិតណាស់ការចាកចេញ របស់បងប្អូនពលករ កម្មករពីប្រទេសថៃ មកមាតុភូមិវិញ ពិតជាបានបង្ករនូវការធ្លាក់ចុះ សេដ្ឋកិច្ចមួយផ្នែកទៀត តែកត្តាចាំបាច់ គឺគ្រប់គ្រងការចំណាយ មិនចាំបាច់នានា ជាពិសេស ត្រូវថែរក្សាសុខភាព ចៀសវាងជំងឺនានា ៕




