ភ្នំពេញ៖ លោក អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានលេីកឡេីងថា បងប្អូនខ្មែរទាំង ៧៩នាក់ ដែលចូលរួមបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី បានធ្វេីតេស្តរកវីរុសកូរ៉ូណារួចរាល់ហេីយ ក្នុងនោះរកឃេីញ ២៣នាក់ឆ្លងជំងឺកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីផលប៉ះពាល់វីរុសកូវីដ១៩ មកលើសហគមន៍ខ្មែរឥស្លាមនៅកម្ពុជា នៅរសៀល ថ្ងៃទី២១ ខែមីនានេះលោកទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់ បានមានប្រសាសន៍ថា អ្នកឆ្លងកូវីដ១៩ទាំង ២៣នាក់ មានសុខភាពល្អធម្មតា និងត្រូវដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យ តាមរាជធានី-ខេត្ត។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា បងប្អូនខ្មែរកាន់សាសនាឥស្លាម ៣០០នាក់ផ្សេងទៀត ក៏បានទៅធ្វេីតេស្តរកកូវីដ១៩ ក្នុងនោះមាន៥នាក់ រកឃេីញវិជ្ជមាន។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២០ មីនា មានអ្នកឆ្លងកូវីដ១៩ចំនួន ៥១នាក់ ក្នុងនោះអ្នកជាសះស្បើយមនាក់ ៕