ភ្នំពេញ៖ ជនជាតិខ្មែរឥស្លាម ដែលសង្ស័យមានផ្ទុកជំងឺ Covid-19 ជាលទ្ធផលផ្លូវការ អ្នកទាំង១០នាក់ ដែលបានធ្វើការពិនិត្យរកមេរោគ COVID-19 មិនមានផ្ទុកមេរោគ COVID-19ទេ
នេះបើយោងតាម លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖
បើតាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទឺរកម្ពុជា ពុំបានរកឃើញមេរោគកូវីដ១៩ ( Covid-19 ) នៅក្នុងសំណាក របស់បងប្អូន ជនជាតិខ្មែរឥស្លាម រួមទាំងអ្នកបើកបរ ចំនួន ១០នាក់នោះឡើយ។
ប៉ុន្តែជនជាតិខ្មែរឥស្លាម ទាំង ១០នាក់នោះ នៅបន្តដាក់នៅដោយឡែកពីគ្រួសារ និងសាច់ញាតិ អោយគ្រប់រយៈពេល ១៤ថ្ងៃ និងត្រូវរក្សាអនាម័យដៃ ជាប្រចាំ៕