ភ្នំពេញ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីរឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ គណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរ សុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៣៩៩ នាក់ (ស្រី ៤៣ នាក់) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តាមសំណើរពីគណៈកម្មការរាជធានី-ខេត្តចំនួន២២(ពន្ធនាគារ២២) និងពីគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែចំនួន៤) ៕




