ជំនួយឥតសំណងជិត ៤០ម៉ឺនដុល្លារ របស់ជប៉ុន នឹងត្រូវយកមកអនុវត្ត សម្រាប់គម្រោង៤ នៅកម្ពុជា

0

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយ ឥតសំណងចំនួន ៣៩៨.១១៣ដុល្លារ សម្រាប់អនុវត្តគម្រោងសំខានៗចំនួន ៤ នៅក្នុងព្រះរាជណាចក្រកម្ពុជា ។ ការផ្ដល់ជំនួយឥតសំណងនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ នៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គភាពទាំង ៤ស្ថាប័ន ។

គម្រោងទាំង ៤នោះរួមមាន៖ ទី១.គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក ក្នុងភូមិរាំងខ្វាវ ខេត្តពោធិ៍សាត់ ថវិកា ១០៣.៨៨៥ដុល្លារ, ទី២.គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាក្រូច ក្នុងស្រុកអូរជុំ ខេត្តរតគិរី ថវិកា៩០.១២៨ដុល្លារ, ទី៣.គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាបុកទឹក ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ថវិកា ៩៨.១០០ដុល្លារ និងទី៤.គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាមេម៉ង់ ថវិកា ១០៦.០០០ដុល្លារ ៕