ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្ស ៣នាក់ បានស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី១៨ មីនា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ៦នាក់ (ស្រីម្នាក់) និង របួសស្រាល ៣នាក់ (ស្រីម្នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យ មានមនុស្សស្លាប់ និងរបួសសរុបចំនួន ១២នាក់ នៅថ្ងៃទី១៨ មីនា គឺកើតឡើងដោយសារ ហេតុការណ៍ប៉ះទង្គិចចំនួន ៨លើក ៕