ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំអោយ លោកតា អាចារ្យ គណៈកម្មការដែលនៅថែរក្សា អាស្រមលោកយាយម៉ៅ មិនគួរប្រេីប្រាស់ទឹកស្រោចលេីប្រជាពលរដ្ឋ ដែលទៅសែនព្រេន នោះ ទេ។នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងដំណេីរឆ្លងកាត់អាស្រម លោកយាយម៉ៅ ពេជ្រនិល នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ លោក គួច ចំរេីន បានណែនាំអោយ លោកតា អាចារ្យ គណៈកម្មការដែល នៅថែរក្សាអាស្រមលោកយាយម៉ៅ មិនគួរប្រេីប្រាស់ទឹក ស្រោចលេីប្រជាពលរដ្ឋ ដែលទៅសែនព្រេន នោះ ទេ ព្រោះទឹកដែលមិនមានអនាម័យល្អ ជាប្រភពចម្លងមេរោគដ៏គ្រោះថ្នាក់បំផុត និងត្រូវបាញ់ថ្នាំសំលាប់ មេរោគអោយបានញឹកញាប់ ។ ក្នុងនោះ ឯកឧត្តម ក៏បានឧបត្ថម្ភទឹកថ្នាំ សំលាប់មេរោគចំនួន ៣០លីត្រ ឧបករណ៏សំលាប់មេរោគ ១គ្រឿង សម្រាប់អនាម័យ ដល់ប្រជាពលរដ្ឋដែលមកសែនព្រេន សុំសេចក្តីសុខនៅអាស្រមលោកយាយម៉ៅ ផងដែរ។


លោកអភិបាលក៏បាន បួងសួងសុំសេចក្តីសុខចម្រេីន ដល់ប្រជាពលរដ្ឋ ខេត្តព្រះសីហនុទាំងអស់ សូមមានសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ និងជាពិសេសសូម បានប្រាសចាក ពីជំងឺកូវិដ ១៩ ផងដែរ ៕
