ភ្នំពេញ៖ គួរឲ្យរន្ធត់ និងសោកស្ដាយ រថយន្តក្រុមហ៊ុន Mitsubishi Motors ចំនួន ២៧គ្រឿង ត្រូវបានអគ្គភ័យលេបត្របាក់ និងរងរបួសមន្ត្រីពន្លត់អគ្គីភ័យ ៣នាក់ ដែលហេតុការណ៍នេះកេីតឡេីង កាលពីម៉ោង ៣រសៀលថ្ងៃទី ១៦ មីនានេះ ស្ថិតនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី អាគារលក់ និងជួសជុលរថយន្ត ក្រុមទី០៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានី ភ្នំពេញ ។
យោងតាមរបាយការណ៍ទាំងស្រុងពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើនៅក្រុមហ៊ុន Mitsubishi Motors ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី អាគារលក់ និងជួសជុលរថយន្ត ក្រុមទី០៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានី ភ្នំពេញ ។
– ម្ចាស់ឈ្មោះ : ឡៅ សាក់ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ។
– មុខរបរ : អ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន ។
– មូលហេតុ : កំពុងស្រាវជ្រាវ ។
– ប្រភេទសំណង់ : អាគារថ្មបេតុងប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ x ៦០ម៉ែត្រ ។
– ខូចខាត: ឆេះអាគារបម្រើសេវាកម្មជួសជុលរថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ ចំនួន ០១ អាគារ (ឆេះប្រហែល ៧០ ភាគរយ), ឆេះឃ្លាំងស្តុកទុករថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ ១២ម៉ែត្រ x ៦០ម៉ែត្រ ចំនួន ០១ អាគារ រួមទាំងឆេះរថយន្តម៉ាក Mitsubishi សេរីឆ្នាំ 2020 ចំនួន ២៧ គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
+ គ្រោះថ្នាក់មនុស្ស : របួសមនុស្សប្រុសចំនួន ០៣ នាក់ មានដូចខាងក្រោម:
១. អុិត សុខា ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ មន្រ្តី ការិ.អគ្គិភ័យ ។
២. ព្រហ្ម បញ្ញា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មន្រ្តី ការិយាល័យ អគ្គិភ័យ ។
៣. ផាន់ សំអ៊ាង ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិភ័យក្រុមហ៊ុនកោះពេជ្រ ។
+ រថយន្តការិយា ល័យ អគ្គិភ័យ រាជធានីភ្នំពេញ : ចំនួន ២០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៥ ឡាន ស្មើនឹង ១៧៤ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន ស្មើនឹង ២៤ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យកងរាជធានីភ្នំពេញចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៨ ឡាន ស្មើនឹង ៤៨ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ ឡាន ស្មើនឹង ៥០ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ ឡាន ស្មើនឹង ៩០ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ ឡាន ស្មើនឹង ៣០ ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅម៉ោង ១៧:០០នាទីល្ងាច នាថ្ងៃ ខែ ឆ្នាំ ដដែល ។