កម្ពុជានាំចេញផលិតផលធ្វើដំណើរលើសពី១ពាន់លានដុល្លារទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០១៩

0

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC)បានប្រកាស មោទកភាពរបស់ខ្លួនថា ការនាំចេញផលិតផល ធ្វើដំណើររបស់កម្ពុជាទៅកាន់ ទីផ្សារពិភពលោក មានចំនួនលើស១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដោយចាប់ផ្ដើម ពីកម្រិតទាបខ្លាំង តែប្រហែល៥០លានដុល្លារ ក្នុងឆ្នាំ២០១៦  ។

តាមរយៈសេចក្ដី ប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី១៦ មីនា GMACអះអាងថាសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញ ធំបំផុត របស់កម្ពុជាសម្រាបផលិតផល ធ្វើដំណើរដែលមាន ចំនួនប្រហែល៨០% នៃការនាំចេញសរុប ។