ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងសម្រេចពន្យារពេល រៀបចំសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅបន្ដ ឆ្នាំសិក្សា២០១៩-២០២០ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ១៩ ។
យោងតាមចេញសេចក្ដីប្រកាស របស់ក្រសួងអប់រំ នៅថ្ងៃទី១៦ មីនានេះ បានឲ្យដឹងថា តាមការគ្រោងទុក សន្និបាតនេះ នឹងត្រូវរៀបចំនៅថ្ងៃទី២៣-២៥ ខែមីនា ឆ្នាំ២០២០ ប៉ុន្ដែត្រូវផ្អាកបណ្ដោះអាសន្ន រហូតដល់មានការការជូនដំណឹងជាថ្មី ។