ភ្នំពេញ៖លោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា និងសារលិខិតក្រាបបង្គំសុំព្រះរាជទានលើកលែងទោសរបស់ក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ថៃ ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាតនូវព្រះឆាយាលក្ខណ៍ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។



