ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២៥នាក់ និងប្រើប្រាស់ ២៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ មីនា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៣៧,៩១ក្រាម និង៥៥កញ្ចប់តូច។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៤២ក្រាម។
៣ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ២៣៤,៣៧ក្រាម។
៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៨៦ក្រាម។
៥ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៦ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។
៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
៨ / ឧត្តរមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤កញ្ចប់តូច។
៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ៩នាក់ ចាប់យកIce ៤៩កញ្ចប់តូច៕