ស្លាប់ ​៨​នាក់ និងរបួស​ ២១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ​ថ្ងៃទី​៦ មីនា​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ ៨​នាក់ ​(​ស្រី​ម្នាក់​)​បាន​ស្លាប់ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៦ មីនា ឆ្នាំ​២០២០ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់ ១៥​នាក់​(​ស្រី​ម្នាក់​) និង​របួសស្រាល ៦​នាក់​(​ស្រី​២​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ ​ផ្លូវគោក​ទូទាំងប្រទេស​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៩​នាក់ នៅ​ថ្ងៃទី​៦ មីនា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៧​លើក ៕