ភ្នំពេញ៖ ប្រទះឃើញកូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែល ពីរថ្ងៃ ក្នុងក្រុមហ្វូងផ្សោតធំប្រមាណ ៤ក្បាលត្រង់ចំណុចអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្រុមការងារស្រាវជ្រាវ សត្វផ្សោត ។
បើតាមអង្គការ WWF បានឲ្យដឹងនៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ថា កូនសត្វផ្សោតថ្មីនេះជាកូនផ្សោតទីបីហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាទុកនៅដើមឆ្នាំ២០២០។ កាល ពី ដើមខែ កុម្ភៈកន្លងទៅ នេះផងដែរក្រុមការ ងារស្រាវជ្រាវ និង តាមដាន សត្វ ផ្សោតទន្លេ មេគង្គ នៃខណ្ឌ រដ្ឋបាល ជល ផល ខេត្ត ក្រចេះ និង ស្ទឹង ត្រែង និង អង្គ ការ WWF-កម្ពុជា បានចុះសិក្សា និង ធ្វើការតាមដានចំនួនសត្វ ផ្សោតទន្លេ មេគង្គដោយ ជិះ ទូក និង ថត រូបសត្វផ្សោតទន្លេមេគង្គ ដើម្បីធ្វើការវិភាគអត្តសញ្ញាណ របស់សត្វផ្សោត ដែលរស់នៅតាម ដង ទន្លេ មេគង្គ ចម្ងាយ ១៩០គីឡូម៉ែត្រ ចាប់ពីទីរួមខេត្តក្រចេះ ទៅដល់ ព្រំ ប្រទល់ ឡាវ ក្នុង ខេត្ត ស្ទឹង ត្រែង ។ ក្រុម ការ ងារ ក៏បានកត់ត្រាទុកនូវកំណើតកូន ផ្សោត ថ្មី ចំនួន ពីរ ក្បាលរួចហើយផង ដែរ ។
ការរកឃើញកូនផ្សោតថ្មីទី៣ នេះបានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវ និង អភិរក្សផ្សោតទន្លេមេគង្គមានការត្រេកអរយ៉ាងខ្លាំង ហើយបានប្តេជ្ញាថា នឹងរួមគ្នាការពារ និង អភិរក្សផ្សោតទឹកសាបដែលនៅសេសសល់ចុងក្រោយនៅលើពិភពលោកនេះឱ្យនៅគង់វង្ស៕