Home សង្គម ក្រុ​ម​ហ៊ុន​​​ ​ចំ​នួន​៥​ក្នុ​ង​ទំ​ហំ​ទឹ​ក​ប្រាក់​ ​ជា​ង​២​៩​លាន​ដុ​ល្លា​រ​ចុះ​ប​ញ្ជី​សុំ​វិនិ​​យោ​​គ​​​នៅ​ក​ម្ពុ​ជា​

ក្រុ​ម​ហ៊ុន​​​ ​ចំ​នួន​៥​ក្នុ​ង​ទំ​ហំ​ទឹ​ក​ប្រាក់​ ​ជា​ង​២​៩​លាន​ដុ​ល្លា​រ​ចុះ​ប​ញ្ជី​សុំ​វិនិ​​យោ​​គ​​​នៅ​ក​ម្ពុ​ជា​

0

​ភ្នំ​ពេ​ញ​៖​ ​គ​ណៈ​ក​ម្មាធិ​កា​រ​វិ​និ​យោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសម្រេចចុះបញ្ជី សុំវិនិយោគក្រុមហ៊ុន ចំនួន៥ ក្នុងទំហំវិនិយោគ ជាង២៩លានដុល្លារសហរដ្ឋអាមេរិក។
យោងតាម CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD”គម្រោងបង្កើតរោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង។

២- “ ROYAL INNOTECH KNITWEAR CO., LTD” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥១កន្លែង។

៣- “LITKCONN TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៦កន្លែង។

៤- “NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

៥- “SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង​៕​

 

Previous articleរដ្ឋប្រកាសមិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត
Next articleសម្ដេ​ច​ក្រឡា​ហោ​ម​ ​ស​ ​ខេ​ង​ គាំ​ទ្រ​ឲ្យ​ដា​ក់​ប​ញ្ចូ​ល​ការ​ប្រ​មូ​ល​ព​ន្ធ​នៅ​ក្រោ​ម​ការ​គ្រ​ប់​គ្រ​ង​រ​ប​ស់​ច្រក​ចេ​ញ​ចូ​ល​តែ​មួ​យ​