មកដឹង U-19 កម្ពុជា ចូលរួមព្រឹត្តិការណ៍នៅជប៉ុន ប្រកួតថ្ងៃណាខ្លះ

0

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវចូលរួមព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U-19 Men’s Football Tournament ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ ថ្ងៃទី ៤ មីនា ឆ្នាំ២០២០ នាប្រទេសជប៉ុន។

ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចំនួន ៦ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection U-18 ) ខណៈដែលក្រុមមកពីអាស៊ីអាគ្នេយ៍មាន ៥ ប្រទេស រួមមាន៖ កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត។ សម្រាប់កម្ពុជា ស្ថិតនៅពូល B រួមជាមួយក្រុម ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ទីម័រខាងកើត, ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា និងក្រុមរបស់ជប៉ុន Kagoshima United U-18។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ ខែកុម្ភៈ ស្អែកនេះ U-19 កម្ពុជា នឹងត្រូវប្រកួតជាមួយ ទីម័រខាងកើត នៅវេលាម៉ោង ៨:៣០ នាព្រឹក ស្របពេលដែលមួយថ្ងៃបន្ទាប់ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Kagoshima United U-18 ម៉ោងដដែល នឹងជំនួបចុងជាមួយ មីយ៉ាន់ម៉ា ធ្វើឡើងថ្ងៃទី២៨ ខែកុម្ភៈ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់៕