ភ្នំពេញ៖ ជនសង្ស័យ ៤៤នាក់ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន រួមនិងមេតំហ្វេតាមីន (Ice) ១១០៧,៩៥ក្រាម និង៥កញ្ចប់តូច នៅទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះ (ស្រី៥នាក់) ក្នុង២៤ករណី ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៤៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣៥នាក់ និងអ្នកប្រើប្រាស់ ៩នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី២៣ ខែកុម្ភៈ រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១១០៧,៩៥ក្រាម និង៥កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន៖ មន្ទីរ ៖ ជួញដូរ ៨ករណី ឃាត់ ១៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ១០៩០,៥៩ក្រាម, បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច, កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ ចាប់យកIce ១៤,៥១ក្រាម, កោះកុង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៨៥ក្រាម, ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១កញ្ចប់តូច, ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច, រាជធានីភ្នំពេញ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕