ភ្នំពេញ៖ ប្រសិនបើប្រទេសសាម៉ីមិនទទួលយកប្រជាជនខ្លួនព្រោះភ័យខ្លាចវីរុសកូរ៉ូណានោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា កម្ពុជានឹងបន្តមើលថែ ភ្ញៀវទេសចរ នៅលើនាវា MS Westerdam ទាំងជាង២ពាន់នាក់។
សម្ដេចតេជោហ៊ុនសែន បានសរសេរនៅលើបគេហទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា “ចំពោះនាវាទេសចរណ៍ ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់ ដែលបានមកដល់ ទីសុវត្ថិភាព ក្នុងទឹកដីកម្ពុជាហើយ បើសាម៉ីប្រទេសគេ មិនទទួលទេ គឺកម្ពុជានឹងបន្តមើលថែ ពួកគេ”។
នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកអោយមាន ការភ័យតក់ស្លុត រហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថាការសម្រេចចិត្ត របស់កម្ពុជា ក្នុងការទទួលនាវា ទេសចរណ៍ MS Westerdam អោយចុះចតនៅក្រុងព្រះសីហនុ ក្នុងទឹកដីកម្ពុជា គឺជាកាយវិការមនុស្សធម៍ ដោយគ្មានការរើសអើង ជាតិសាសន៍ក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សតាមរយៈការជួយផ្តល់នូវសិទ្ឋិរស់រានមានជីវិតដល់មនុស្សជាតិដែលជាប់គាំងនៅក្នុងនាវាទាំងអស់។ ការសម្រេចចិត្តត្រឹមត្រូវ របស់កម្ពុជា គឺមនុស្សភាគច្រើន នៅទូទាំងពិភពលោក បានគាំទ្រនូវកាយវិកា មនុស្សធម៌របស់កម្ពុជា ហើយក្នុងនោះក៏មានការគាំទ្រពី អង្គការ សុខភាពពិភពលោក (World Health Organization) អង្គការទេសចរណ៍ពិភពលោក ( World Tourism Organization) អង្គការឆ្នេរស្អាតបំផុតពិភពលោក ( The World’s Most Beautiful Bay) និង ពីលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅពេលនេះចំនួន អ្នកទេសចរចម្រុះជាតិសាសន៍ ៥០០ នាក់ក្រោយពីបានត្រួតពិនិត្យ សុខភាពថាគ្មានសញ្ញាវិជ្ជមាន នៃមេរោគកូវីដ១៩ទេ (កូរ៉ូណា) គឺត្រូវបានផ្តល់កន្លែងស្នាក់នៅ បណ្តោះអាសន្ន នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។ ច្បាស់ណាស់ បើសាម៉ីប្រទេសគេ មិនគិតដល់ពលរដ្ឋគេទេ គឺកម្ពុជានឹងទទួលខុសត្រូវ ព្រោះពេលនេះ បានមកទីសុវត្ថិភាព ក្នុងប្រទេសយើងហើយ៕