ភ្នំពេញ៖ ករណីដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នាទី ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយជនសង្ស័យម្នាក់លីផ្គាក់ពីផ្ទះ កាប់ទៅលើអតីតសង្សារឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ។
បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានអតីតសង្សារកាប់ឲ្យរបួសដាច់ម្រាមនាងដៃខាងស្តាំ០១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹង និងកន្លែងស្មាបោះដៃផុត១កន្លែង ។
ប្រភពពីសមត្ថកិច្ចពីស្រុកកៀនស្វាយបានបន្តថា ជនសង្ស័យឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ-ឃុំកើតហេតុ(គេចខ្លួន)។
និងជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ រតើគេចខ្លួនបាត់ស្រមោល ។
ប្រភពបានបន្តថា ថ្ងៃខែឆ្នាំនិងវេលាម៉ោងខាងលើ ជនរងគ្រោះកំពុងដេក នៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយដាក់គន្លឹះទ្វារជាប់ខាងក្នុង ហើយជនសង្ស័យបានដឹងថាជនរងគ្រោះដែលជាសង្សាររបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នាពីមុនមកបានទៅធ្វើការនៅភ្នំពេញហើយវិលត្រឡប់មកដល់ផ្ទះវិញ ពេលនោះជនសង្ស័យក៏ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិ ដោយមានកាំបិតផ្គាក់យកមកជាមួយផងពេលមកដល់
ផ្ទះជនរងគ្រោះ ជនសង្ស័យ ក៏បានស្រែកហៅជនរងគ្រោះឲ្យបើកទ្វារ តែជនរងគ្រោះមិនបានបើកទ្វារឲ្យទេ ហើយជនសង្ស័យបានគំរាមហើយយកកាំបិតផ្គាក់កាប់ទ្វារ ផ្ទះ ពេលនោះជនរងគ្រោះ ភ័យពេកក៏បើកទ្វាររត់ចេញមកក្រៅផ្ទះស្រែក ឲ្យគេជួយ តែត្រូវជនសង្ស័យចាប់ជាប់ហើយលើកបី រត់បានប្រហែល៣០០ម៉ែត្រ ក៏លើកដាក់ម៉ូតូ ជិះមកផ្លូវលំ(ទួលដំបង )ដោយមានការ រើបំរាស់ ពីជនរងគ្រោះខ្លាំងពេកជនសង្ស័យ ក៏ខឹងហើយបានឈប់ម៉ូតូ ទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់មកជនសង្ស័យ បានឡើង ជិះម៉ូតូគេចខ្លួនបាត់ដោយយកកាំបិតផ្គាក់ ទៅជា
មួយ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំង ប៉ុស្តិ៍នគរបាលកំពង់ស្វាយ បានចុះទៅដល់កន្លែងកើតហេតុ ហើយស្រាវជ្រាវ ស្វែងរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បន្តចាត់ការតាមនីតិវិធី៕