ពុទ្ធោច្រើនម្ល៉េះ!បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនរឹបអូសថ្នាំញៀនជាង១៥គីឡូក្រាម

0

ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយ ផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដោយបានចាប់ខ្លួនកម្មកររោងចក្រម្នាក់ និងរឹបអូសថ្នាំញៀនជាង១៥គីឡូក្រាម។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោកវរសេនីយ៍ ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបឬល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា នៅចំណុចបន្ទប់ជួល(គ្មានលេខ) ផ្លូវលេខ១១៣ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លទ្ធផល ៖

ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់៖ ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ

ខ-វត្ថតាងចាប់យក ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 15kg 358.65g , ជញ្ជីថ្លឹង ២គ្រឿង , ម៉ូតូ ១គ្រឿង៕