ថ្ងៃ៥ កុម្ភៈ បង្ក្រាបបទល្មើស គ្រឿងញៀន ២៣ ករណី ឃាត់ខ្លួនជនសង្ស័យ ៣៨នាក់

0

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៥ ខែកុម្ភៈ ។ ក្នុងចំណោមជនសង្ស័យទាំង ៣៨នាក់ មានមុខសញ្ញា ជួញដូរគ្រឿងញៀនចំនួន ២៩នាក់ និងប្រើប្រាស់ ៩នាក់ ។

វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី៥ ខែកុម្ភៈ រួមមាន៖ មេតំ ហ្វេតាមីន (ice) = ១៣២,២៣ក្រាម និង ៦០កញ្ចប់តូច ។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល: ១០ អង្គភាព
១ / មន្ទីរ ៖ ជួញដូរ ៤ករណីឃាត់ ៥នាក់ ចាប់យក Ice ១២៨,៦០ ក្រាម ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ៣ ករណី ឃាត់ ៤ នាក់ ។
៣ / កំពង់ចាម ៖ ជួញដូរ ១ ករណី ឃាត់ ៦ នាក់ ចាប់យក Ice ៥ កញ្ចប់ តូច ។
៤ / កំពង់ធំ ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់យក Ice ០,១០ ក្រាម ។
៥ / កំពត ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ០,៦០ ក្រាម ។
៦ / ព្រៃវែង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ០,៦៣ ក្រាម ។
៧ / សៀមរាប ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ចាប់យក Ice ២,៣០ ក្រាម ។
៨ / ស្វាយរៀង ៖ ជួញដូរ ១ ករណី ឃាត់ ៣ នាក់ ចាប់យក Ice ១៤ កញ្ចប់ តូច ។
៩ / ត្បូងឃ្មុំ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ៧ កញ្ចប់ តូច ។
១០ / រាជធានី ភ្នំពេញ ៖ ជួញដូរ ៦ ករណី ឃាត់ ៧ នាក់ ប្រើប្រាស់ ៣ ករណី ឃាត់ ៥ នាក់ ចាប់យក Ice ៣៤ កញ្ចប់ តូច ៕