ភ្នំពេញ៖ វដេអូឃ្លិបដែលបង្ហាញពីសកម្មភាពយុវសិស្សម្នាក់ វាយឲ្យយុវសិស្សម្នាក់ទៀតស្លាប់ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលបង្កការភ្ញាក់ផ្អើល ។
ប្រវត្តិរឿង៖
អស់ពីសិស្សស្រីវៃគ្នា ឈានដល់សិស្សប្រុសវៃគ្នាស្លាប់
ភ្នំពេញ : យុវសិស្សម្នាក់ រៀននៅសាលាអន្តរជាតិអាមេរិកាំង AISត្រូវមិត្តភ័ក្រវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
ប្រភពពីមិត្តភ័ក្រ បានអោយដឹងថា មុនកើតហេតុ មានទំនាស់ពាក្យសំដីជាមួយមិត្តភ័ក្រ្តដែលរៀននៅថ្នាក់ជាមួយគ្នា ដោយប្រើសំដីអាមឹង ហើយណាត់វាយគ្នាមួយទល់មួយ នៅមុខសាលាផ្លូវ៤៣០ចៃដន្យ ជនរងគ្រោះត្រូវដៃគូទំនាស់វាយមួយដៃចំដើមទ្រូង និងក បណ្តាលអោយចុកណែន ហើយត្រូវមិត្តភ័ក្ររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗជនដៃដល់ដែលមានអាយុត្រឹម១៥ឆ្នាំនោះ ក៏បានគេចខ្លួនផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខណ្ឌបឹងកេងកង កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។
សមត្ថកិច្ចបានអោយដឹងមុនកើតហេតុមានសន្តិសុខមន្ទីរពេទ្យរុស្សុីបានរាយការណ៍មកអាជ្ញាធរថាយុវសិស្សម្នាក់ស្លាប់ពេលដាក់ម៉ូតូបញ្ជូលមកដល់ពេទ្យហើយក្រោយមកក៏នគរបាលប៉ុស្តិបានចាត់កម្លាំងចុះទៅដល់មន្ទីរពេទ្យនិងសាកសួរនាំយុវជនម្នាក់ដំណេីររឿងបង្កហិង្សារហូតបណ្ដាលអោយមានមនុស្សស្លាប់យុវជនម្នាក់អាយុ១៥ឆ្នាំរៀនថ្នាក់ទី០៩( ឃ)បច្ចុប្បន្នសពតំកល់នៅសាលមន្ទីរពេទ្យរងចាំផ្នែកជំនាញកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដើម្បីរកមូលហេតុនិងស្រាវជ្រាវរកជនដៃដល់យកមកសាកសួរនាំ ៕