ឃាត់ខ្លួនជនបង្ក ជ្រុលដៃវៃគ្នាអោយស្លាប់

0

ភ្នំពេញ៖ យោងតាមផេកស្នងការរាជធានីភ្នំពេញ បានអោយដឹងថា ជនបង្កវាយគ្នាអោយស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ។
ហេតុការនេះកើតនៅផ្លូវ៤០២ ក្រុម ១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១៦.៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នៅចំណុចផ្លូវ១៨៧ជាប់របងសាលា AIS សង្កាត់ទំនប់ទឹក ។

ជនសង្ស័យឈ្មោះ នី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែរ ជាសិស្សសាលា Ais អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំង AIs ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។

ដំណេីររឿង មុនកេីតកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ (មានទំនាស់នឹងគ្នារឿងហៅអា) បន្ទាប់ពីជួបគ្នាជាជនសង្ស័យក៏បានវាយគ្នាតែម្ដង ខណ:នោះជនរងគ្រោះក៏បានដួល ជនសង្ស័យឃេីញដូចនេះ ក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្រ្ដ័បញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ៕