ភ្នំពេញ៖ គេថាអំពើល្អមិនសាបសូន្យ ការជួយគ្នាក្នុងគ្រាលំបាក ជារឿងប្រពៃក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះដែរ តំណាងចែកចាយសម្រស់ធម្មជាតិសាខាពោធិ៍ចិនតុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បាននាំយកថវិកាជួយសម្រួលបន្ទុកខ្លះៗជូនដល់សមត្ថកិច្ចម្នាក់ ដែលគ្រោះថ្នាក់អំឡុងពេលដែលដេញតាមចាប់ចោរឆក់កាបូប។
លោក អ៊ី ពិសិដ្ឋ ព្រមទាំងភរិយា អ្នកស្រី សារ៉ុម ពុទ្ធិការ នឹងសមាជិកសមាជិការ របស់តំណាងចែកចាយ សម្រស់ធម្មជាតិសាខាពោធិ៍ចិនតុងបានយកអំណោយផ្ទាល់ពីការចូលរួមរបស់សមាជិក ដើម្បីចុះជូនលោក នគបាលម្នាក់ដែលបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រោយបំពេញភារកិច្ចតាមចាប់ចោរឆក់កាបូប។
លោកបានមានប្រសាសន៍ថាក្រោយពេលបានឃើញសេចក្ដីប្រកាស់អំពាវនាវតាម Facebook រកជំនួយសប្បុរសធម៌ ដើម្បីស្វែងរកជំនួយរួចមក លោកនិងភរិយាបានស្វះស្វែងយ៉ាងខ្លាំងដើម្បីប្រកូកប្រកាសរកជំនួយនឹងរៃអង្គាសបានជាថវិការ ចំនួន ៨០ ម៉ឺនរៀល គ្រាន់ជួយដោះស្រាយបន្ទុកលោកនគបាលបានខ្លះ។
ជាមួយគ្នានេះដែរ លោកស្រី ពុទ្ធិការ ក៏បានប្រកាស ដើម្បីអំពាវនាវដល់សប្បុរសជនផ្សេងៗបន្ថែមទៀតផងដែរ ព្រោះស្ថានភាពគាត់(នគរបាលម្នាក់)មិនទានបានធូរស្បើយនៅឡើយ ព្រមទាំងមានប្រសាសន៍លើកទឹកចិត្តដល់បងៗសមត្ថកិច្ចទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងពេលបង្ក្រាបបទល្មើស។
ជាការពិតណាស់ថា ក្រៅពីមន្ត្រីល្អក្នុងនោះក៏មានមន្ត្រីមិនល្អមួយចំនួនផងដែរ ប៉ុន្ដែក្នុងនាមជាប្រជាពលរដ្ឋមួយរូប យើងមានសិទ្ធិក្នុងការរិះគន់ដើម្បីស្ថាបនាចំពោះមន្ត្រីខិលខូលមែនពិត តែក៏ត្រូវមានការលើកទឹកចិត្តដល់មន្ត្រីល្អផងដែរ។ ព្រោះដើម្បីប្រទេសជាតិមួយរីកចំរើនទៅបាន (អាស្រ័យលើពលរដ្ឋគិតល្អធ្វើល្អជាមុនសិន) ៕