ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ថា មានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ពេជ្រ ស្រស់ បានសរសេរ ថា ******* (តម្រុយផ្ទៃក្នុង) *******មន្រ្តីស៊ីវិលនៅទូទាំង ២៧ ស្ថានីយ៍សរុបចំនួន ១៦២ រូប កំពុងយំខ្សឹបខ្សួលនៅក្នុងឱរាគឺដោយសារតែការកំណែទម្រង់ដែលស៊ីជ្រៅហួសរបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺស៊ីទាំងខ្ចីស៊ីទាំងចាស់ ធ្វើឲ្យមន្រ្តីស្ថានីយ៍ថ្លឹងរថយន្តស្ទើរតែគាំងបេះដូងគ្រប់គ្នា។
លោកបានបន្តទៀតថា មន្រ្តីស៊ីវិល២៧ស្ថានីយ៍ថ្លឹងរថយន្តមួយចំនួនបានប្រាប់ខ្ញុំថា៖ រដ្ឋមន្រ្តីស៊ុន ចាន់ថុល នឹងដកមន្រ្តីស៊ីវិលដែលកំពុងតែបំរើការតាមស្ថានីយ៍ថ្លឹងរថយន្តទទាំងប្រទេស មិនថាមន្រ្តីចាស់ឬថ្មីនោះឡើយ ហើយជំនួសមកវិញនូវមន្រ្តីថ្មីទាំងអស់ដែលមិនទាន់ចេះធ្វើការងារផង។
មន្រ្តីដែលកំពុងរងការដកចោលទាំងនោះបានប្រាប់ខ្ញុំបន្ថែមទៀតថា៖បើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លុបស្ថានីយ៍ថ្លឹងរថយន្តចោលទាំងអស់ទូទាំងប្រទេតែម្តងទៅ គឺល្អជាងដើម្បី កុំឲ្យមានរឿងអយុត្តិធម៌កើតលើមន្រ្តីល្អៗដែលគ្មានកំហុសសោះពីព្រោះការដកអ្នកចាស់ ដាក់អ្នកថ្មីរួមទាំងនេះ គឺធ្វើឲ្យមន្រ្តីបាក់ទឹកចិត្តខ្លាំងណាស់ ដោយសារមានមន្រ្តីខ្លះមិនបានប្រព្រឹត្តនូវកំហុសអ្វីសោះក៏ត្រូវដកចោលដូចកូនស្ពៃដែរនោះ។
ពួកគាត់បានរៀបរាប់ប្រាប់ខ្ញុំទៀតថាបើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើកំណែទម្រង់វះកាត់ សូមរដ្ឋមន្រ្តីវះកាត់តែមន្រ្តីស្អុយទៅបានហើយ សុំកុំម៉ៅរួម
ដូច្នេះ ពីព្រោះប៉ះដល់មន្រ្តីល្អៗដែរ។
បន្ថែមពីនេះទៅទៀតគឺពួកគាត់ដាក់ការសង្ស័យថា៖ការដកនូវមន្ត្រីស៊ីវិលទាំង១៦២រូបទាំងចាស់ទាំងថ្មី ដែលកំពុងបំរើការក្នុងស្ថានីយ៍ថ្លឹងរថយន្ត
ដោយជំនួសអ្នកថ្មីទាំងអស់នោះ គឺអាចដាក់ឃ្នីគ្នារបស់ពួកគេពីក្រសួងទាំងអស់ឬជាបក្ខពួករបស់គេតែម្តង ។
ក្រោយពីខ្ញុំ ពេជ្រ ស្រស់ បានស្តាប់ការរៀបរាប់របស់មន្រ្តីស៊ីវិលខាងលើរួចមក ខ្ញុំក៏ទទួលបានភស្តុតាងថែមទៀតពី មន្រ្តីជាន់ខ្ពស់ មួយរូបរបស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថានឹងមានការដកដូចមន្រ្តីទាំងនោះរៀបរាប់ពិតមែនហើយការដកមន្រ្តីទាំងនោះនឹងធ្វើឲ្យពួកគាត់បាក់ទឹកចិត្តយ៉ាងខ្លាំង ព្រោះថាមានមន្រ្តីខ្លះមិនបានប្រព្រឹត្តកំហុសផងបែជាត្រូវក្រសួងដកចោលដែរ...។
ចំពោះករណីខាងលើខ្ញុំនឹងសិក្សាថែមទៀត ដើម្បីធានាបាននូវតម្លាភាពនិងយុត្តិធម៌ ជាពិសេសគឺទប់ស្កាត់នូវការប្រព្រឹត្តអំពើពុករលួយ។ ពេជ្រ ស្រស់០៦/០១/២០២០ ៕