ភ្នំពេញ៖ យោងតាមលទ្ធផលនៃការនាំចេញកសិផលឆ្នាំប្រចាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា កម្ពុជានាំចេញស្រូវក្រៅផ្លូវការ បានរហូតដល់២,១៥៥,១០២ នៅឆ្នាំ២០១៩ទៅកាន់
ទីផ្សារតែមួយគត់ គឺប្រទេសវៀតណាម។
ដោយឡែក ការនាំចេញអង្ករជាផ្លូវការ ដែលមានជាង៦០ម៉ឺនតោនវិញ កម្ពុជាបាននាំទៅប្រទេសចិន ចំនួន ២៤៨ ១០៥តោន, តំបន់អឺរ៉ុប ២០២ ៩៩០តោន, តំបន់អាស៊ាន ៨៣ ១៦៤តោន និងប្រទេសផ្សេងៗទៀត មាន៨៥ ៨៤៧តោន៕